ក្រុមអ្នកសារព័ត៌មានចំនួន៣អង្គភាព ចុះប្រមាញ់បទល្មើស ដឹកជញ្ជូនឈើ នៅស្រុកកែវសីមា បែបជាត្រូវ សមត្ថកិច្ច ឃាត់ខ្លួនដោយមិនដឹងមូលហេតុ (វគ្គ១)
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមអ្នកសារព័ត៌មានចំនួន៣អង្គភាព ចុះប្រមាញ់បទល្មើស ដឹកជញ្ជូនឈើ នៅស្រុកកែវសីមា បែបជាត្រូវ សមត្ថកិច្ច ឃាត់ខ្លួនដោយមិនដឹងមូលហេតុ (វគ្គ១)

មណ្ឌលគិរី)ព័ត៌មានបឋម: អ្នកសារព័ត៌មានចំនួន ៨នាក់ មកពីស្ថាប័នចំនួន៣ ត្រូវបានសមត្ថកិច្ចស្រុកកែវសីមា ឃាត់ខ្លួន ហៅសួរនាំ នាល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ ។

មានឈ្មោះ ទី១ សន សារ៉ាត់ ជាចាងហ្វាង www.whitehorse-news.com

ទី២ ឈ្មោះ អេងសាន ជានិពន្ធនាយក  www.whitehorse-news.comទី៣ ឈ្មោះ ឆេង បូព្រឹក ជាអ្នកយកព័ត៌មាន www.whitehorse-news.comទី៤ ឈ្មោះ រុំ សាន ជាអ្នកយកព័ត៌មាន www ccn–daly.com
បើយោងតាមសម្តី របស់មន្ត្រីស្រុកកែវសីមា ក្រោយទទួលមានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ ថាបានប្រព្រឹត្តសកម្មភាពប្រដេញរថយន្ត និងកំហែងយកប្រាក់ ពីអ្នកដឹកឈើ យកទៅសង់ផ្ទះនៅភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
អង្គភាពអ្នកសារព័ត៌មានយើងសូមសរសើរដោយស្មោះ ចំពោះការខំប្រឹងប្រែងរបស់សមត្ថកិច្ច ប្រចាំតំបន់ ក្រោយពីទទួលសេចក្តីរាយការណ៍បឋមរបស់ប្រជាពលរដ្ឋភ្លាម បែរជាអនុវត្តចាប់ឃាត់ខ្លួនអ្នកសារព័ត៌មានតែម្ដង។
តែអ្វីដែលជាចម្ងល់របស់ក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង តើប្រជាពលរដ្ឋដែលដឹកជញ្ជូនឈើយកទៅធ្វើផ្ទះទាំងយប់ សុំហេតុសមផលដែរឬទេ?អង្គភាពអ្នកសារព័ត៌មានយើងចុះប្រមាញ់ជាបន្តបន្ទាប់ បានថតយករូបភាពដែលបញ្ជាក់ពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ បែរជាត្រូវមន្ត្រីប្រចាំតំបន់ឃាត់ខ្លួនទៅវិញ តើទង្វើនេះគិតយ៉ាងមិចទៅវិញ អាចទទួលបានដែរឬទេ?ដូចម្ដេចទៅដែលហៅថាសារព័ត៌មាន។តើសមហេតុផលទេដែលប្រជាពលរដ្ឋដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យទាំងយប់យកទៅធ្វើផ្ទះ ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ ធ្វើការឆក់ល្វែង  ឬក៏ត្រូវថ្នាំសណ្ដំរបស់នាយឈ្មួញដឹកឈើអស់ទៅហើយ បានជាទុកបណ្ដោយឲ្យមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យបែរជាមិនបង្ក្រាបបែរជាមកចាប់អ្នកសារព័ត៌មានទៅវិញ។ចម្លើយទាំងនេះមានតែលោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីទេដែលអាចបកស្រាយរឿងនេះបាន។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមនេត្រភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តា ជួយអន្តរាគមន៍ ក្នុងករណីចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់ មានប្រុសចំនួន៦នាក់និងស្រី២នាក់ដោយក្តីអនុគ្រោះ។
បើយោង តាមសេចក្តីរាយការណ៍បឋមបច្ចុប្បន្នអ្នកសារព័ត៌មានចំនួន៨ នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនិតិវិធី ។អង្គភាពអ្នកសារព័ត៌មានយើងសូមទទូចស្នើសុំដល់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាបើកការស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទ នៅខេត្តមណ្ឌលគិរីដោយក្តីអនុគ្រោះ។
បើយោងតាមរូបភាពដែលក្រុមការងារអ្នកសារព័ត៌មានយើងប្រមាញ់បានគឺអាចបញ្ជាក់បានថាមន្ត្រីប្រចាំតំបន់នៃស្រុកកែវសីមា កំពុងឃុបឃិតគ្នាជាប្រព័ន្ធចាប់អ្នកសារព័ត៌មាន ក្នុងន័យបំបាក់ស្មារតីដើម្បីឱ្យឈ្មួញប្រព្រឹត្តបទល្មើសតាមតែទំនើងចិត្ត។អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Previous Post Next Post