ភ្ញៀវជាតិ អន្តរជាតិ រអ៊ូរទាំនិងការស្ទះចរាចរណ៍ចំណុចច្រកទ្វារអន្តរជាតិកម្ពុជា ថៃ ដែលដាក់តាំងលក់ និងយកចំណីធ្វើជាកន្លែងផ្ញើរម៉ូតូយ៉ាងអាណាធិបតេយ្យ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ភ្ញៀវជាតិ អន្តរជាតិ រអ៊ូរទាំនិងការស្ទះចរាចរណ៍ចំណុចច្រកទ្វារអន្តរជាតិកម្ពុជា ថៃ ដែលដាក់តាំងលក់ និងយកចំណីធ្វើជាកន្លែងផ្ញើរម៉ូតូយ៉ាងអាណាធិបតេយ្យ"

ភ្នំពេញ÷អ្នកធ្វើដំណើរតាមដងផ្លូវ រអ៊ូរទាំ និងការដែលអាជីវករដាក់ស្តង់តាំងលក់បារី ក៏ដូចជាដាក់ផ្ញើរម៉ូតូ នៅសងខាងផ្លូវ ដែលបង្ករការកក់ស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ត្រង់ចំណុចច្រកទ្វារអន្តរជាតិកម្ពុជា ថៃ ស្ថិតនៅក្នុងសង្កាត់ក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពពីរពលរដ្ឋ រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវច្រកព្រំដែនខាងលើ បានលើកឡើង ថា នៅពេលដែលឆ្លងកាត់ទីនោះម្ដងៗ ពួកគាត់ពិបាកខ្លាំងណាស់ ស្ទះចរាចរណ៍ ចំណាយពេលយូរ ដោយសារតែការយកចំណីផ្លូវទៅប្រកបជីវកម្ម តើដើម្បីជាប្រយោជន៍បុគ្គល ឬជាប្រយោជន៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឬយ៉ាងណាបានជាមិនរំខានដល់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេស គឺមិនអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល គ្រោងយកទីនោះធ្វើសួនច្បារលម្អតាមដងផ្លូវ រួមទាំងមិនឱ្យមានការដាក់តាំងលក់ និងមានការចតយានយន្ត ទោចក្រយានយន្ត គ្រប់ប្រភេទចំណុចច្រកអន្តរជាតិកម្ពុជាថៃនោះទេ ។
ជាក់ស្ដែងយោងតាមរូបភាពជាច្រើន ដែលអង្គភាព MNSP NEWS យើងបានចុះទៅដល់ទីតាំង ចំណុចច្រកទ្វារអន្តរជាតិកម្ពុជាថៃ ដើម្បីផ្ដិតយករូបភាពមួយចំនួន ដោយឃើញថាអាជីវករ នៅទីនោះ បានយកផ្លូវសាធារណៈ ដាក់តាំងលក់បារី ហ្នឹងដាក់ផ្ញើម៉ូតូ យ៉ាងអាណាធិបតេយ្យពិតប្រាកដមែន។
មហាជននិងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មានចំណាត់ការបែបណាចំពោះការ ដែលយកផ្លូវសាធារណៈ មកប្រកបអាជីវកម្ម យ៉ាងអាណាធិបតេយ្យបែបនេះ ឬក៏អស់លោកទទួលលាបសក្ការៈពីក្រុមអាជីវករទាំងនោះ ទើបបានជាបណ្ដែតបណ្ដោយ ឱ្យមានការដាក់លក់និងដាក់ផ្ញើម៉ូតូពេញចំណីផ្លូវបែបនេះ ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !

Previous Post Next Post