គ្រូបង្រៀនក្រៅម៉ោងម្នាក់ទប់កំហឹងមិនបានវាយកូនសិស្សពីរដៃ ត្រូវអាណាព្យាបាលនាំមកប៉ុសិ៍ទន្លេបាសាក់ដើម្បីសួរនាំ និងធ្វើកិច្ចសន្យា"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គ្រូបង្រៀនក្រៅម៉ោងម្នាក់ទប់កំហឹងមិនបានវាយកូនសិស្សពីរដៃ ត្រូវអាណាព្យាបាលនាំមកប៉ុសិ៍ទន្លេបាសាក់ដើម្បីសួរនាំ និងធ្វើកិច្ចសន្យា"

ភ្នំពេញ÷បុរសម្នាក់ជាអ្នកបង្រៀនក្រៅម៉ោងម្នាក់ទប់កំហឹងមិនជាប់វាយកូនសិស្សពីរដៃចំកំភួនដៃបណ្តាលអោយឡើងក្រហមត្រូវបានអាណាព្យាបាលនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំបន្ត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 
ដោយមានការសម្របសម្រួលពីមន្ត្រីពាក់ព័ន្ធជាមួយអាណាព្យាបាលរបស់ក្មេងរងគ្រោះនិងបុរសជាអ្នកបង្រៀនក្រៅម៉ោងទើបភាគីខាងអាណាព្យាបាលយល់បញ្ចប់រឿងដោយមិនមានការប្តឹងនិងសូមណូមពរដល់សមត្ថកិច្ចអោយបុរសខាងលើធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចព្រមទទួលកំហុសដែលខ្លួនបានប្រព្រឹត្តិ។
ឈ្មោះមន្ត្រីពាក់ព័ន្ធនិងអ្នកសារព័ត៌មានក្នុងការសម្របសម្រួលមានរាយនាមដូចខាងក្រោមះ

លោកស្រី មូល សុភ័ក្រ្តណា អនុការិយាល័យអប់រំយុវជននិងកីឡារដ្ឋបាលខណ្ឌចំការមនលោក ហោ វណ្ណៈ ចៅសង្កាត់រងន្លេបាសាក់លោក សាល សណ្តុះ នាយប៉ុស្តិ៍នរគបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ លោក ពិន វុទ្ធី នាយរងប៉ុស្តិ៍នរគបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ លោក វ៉ាន់ សំរេច ចាងហ្វាងអង្គភាពសារព័ត៌មានRBP NEWS ឡោក តាំង ឆាយ និពន្ធនាយកអង្គភាពសារព័ត៌មានRPR NEWS លោក ទិត្យ សេងហាក់ ចាងហ្វាងអង្គភាពសារព័ត៌មាន SH NEWS (ត្រូវជាពូបង្កើតក្មេងរងគ្រោះ)សូមបញ្ចាក់ផងដែរថាបុរសម្នាក់ដែរត្រូវជាពូបង្កើតរបស់ក្មេងរងគ្រោះបានបង្ហោះសារអមជាមួយរូបភាពក្មេងរងគ្រោះថារងរបួសធ្ងន់នោះគឺពុំដូចអ្វីដែលលើកឡើងនោះទេជាក់ស្ដែងក្មេងរងគ្រោះគ្រាន់តែឡើងក្រហមកន្លែងកំភួនដៃមិនមានរងរបួសអ្វីផ្សេងនោះទេ៕
Previous Post Next Post