ភ្នំពេញ÷នៅវេលាម៉ោង១២:៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ ១១ ផ្លូវលេខ ៧ស៊ូស្រ៊ុន ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីជាងផ្សារដំបូលធ្លាក់កំទេចធូកផ្សារបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះដំបូលឆាកតន្រ្តី ទំហំ ០៤ម៉ែត្រ X០២ម៉ែត្រ ចំនួន០១ដំបូល នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ក្នុងប្រតិបត្តិការពន្លត់រលត់ទាំងស្រុង នៅម៉ោង១៤:២០នាទី ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប៕






