សមត្ថកិច្ចឡោមព័ទ្ធទីតាំងផ្ទះសំណាក់ យីហោ (សួរស្ដី) ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី១៨នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចឡោមព័ទ្ធទីតាំងផ្ទះសំណាក់ យីហោ (សួរស្ដី) ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី១៨នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន"

ភ្នំពេញ៖ ព័ត៌មានបឋម)ប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងរដ្ឋបាល ដឹកនាំដោយលោកជា ខេម៉ា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កាលពី រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ចំណុចផ្ទះសំណាក់ យីហោ (សួរស្តី )ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឡោមព័ទ្ធទីតាំងផ្ទះសំណាក់ខាងលើ ដោយធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១៨ នាក់ រួមទាំងដកហូតសារញៀនធាតុមួយចំនួន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១៨ នាក់ ដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន មកការកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

Previous Post Next Post