ប៉ោយប៉ែត ÷ប្រភពបែកធ្លាយព័ត៌មាន មួយបានផ្តល់មកកាន់អង្គភាពសារព័ត៌មាន យើងឲ្យដឹងថា បច្ចុប្បន្ននេះ មានជនបរទេស ដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាន នាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត ទាំងមានច្បាប់ខ្លះ និង លួចចូលមកដោយខុសច្បាប់ខ្លះ(គ្មានលិខិតឆ្លងដែន) ដោយមាន មេខ្លោង របស់ពួកគេជា អ្នកដើរតួរក្នុងការជួលអគារ ពីពលរដ្ឋខ្មែរ ក្រោមលេស ដើម្បីស្នាក់នៅ ក្នុងការ ប្រកបមុខរបររកស៊ី និង ធ្វើជាបុគ្គលិកកាស៊ីណូជាដើម ។
តែប៉ុណ្ណោះតាមអាគារ មួយចំនួន ដែលជនបរទេស បានជួលពីពលរដ្ឋ ខ្មែរ ក្រោមកិច្ចសន្យាថាជួលដើម្បីស្នាក់នៅ បែរជាជនបរទេសមួយចំនួនយកអគារនោះ មកបង្កើតជា ជម្រកបទល្មើស អនឡាញ ខុសច្បាប់ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ ដែលជា សកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយម្ចាស់អគារ និង បំពានច្បាប់ យ៉ាងធ្ងន់ធ្ងរ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ យ៉ាងណាមិញ តាមការជាក់ស្ដែង បើយោងតាមប្រភព ព័ត៌មាន បានផ្តល់មកអោយសារព័ត៌មាន យើងបានអោយដឹងថាអាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH នៅខាងកើត វត្ត ស្រះត្រាច ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានជនបរទេស ចម្រុះជាតិសាសន៍ បាននិងកំពុង សង្ងំលាក់ខ្លួន ក្នុងអគារមួយនេះ មិនមែនជួលស្នាក់នៅធម្មតានោះទេ គឺយកទីតាំងអគារនេះ ធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់ ទៅវិញ ។ប្រភពបន្តថា ក្នុងរូបភាព និង វីដេអូនេះ គឺឋិតនៅជាន់ទី១០ នៃអគារ KMH ហើយគឺជា ជម្រកបទល្មើស អនឡាញខុសច្បាប់ របស់ជនបរទេស និង មាន តាមជាន់នានានៃអគារនេះទៀតផងដែរ ។ប្រភពបន្ថែមថា នៅមានជាច្រើនកន្លែងទៀត ដែលជនបរទេស កំពុងសង្ងំលាក់ខ្លួន ជួលអគារពីពលរដ្ឋខ្មែរ ស្នាក់នៅ តែបែរលួចបង្កប់ជា ជម្រកបទល្មើសអនឡាញខុសច្បាប់ មិនមែនមានតែមួយកន្លែងនោះទេ នេះបើយោងតាមប្រភពព័ត៌មាន ដែលបានបង្ហើបអោយអង្គភាពសារព័ត៌មានយើងដឹង នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ នេះ ។ជុំវិញករណីនេះ នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សារព័ត៌មានយើង ខលចូលចំនួន ៣ដង លោកមិនលើកនោះទេ តែមួយសន្ទុះក្រោយមក លោកអភិបាលក្រុងបានខលត្រឡប់មកវិញ គ្រាន់តែលឺថា អ្នកសារព័ត៌មានលោកប្រាប់ថា « ចាំប្រហែល១ម៉ោងទៀត ដោយសារ កំពុងរវល់នៅកន្លែងប៉េអឹម » លុះសារព័ត៌មានយើង បានរង់ចាំអស់រយ:ពេលប្រហែលជាង១ម៉ោង ហើយចូលទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ម្តងទៀត ចូលតែលោកមិនទទួលទូរស័ព្ទនោះទេ ។![]() |









