កំពង់ធំ÷ប្អូនស្រី ហឿង ចាន់បូ អាយុ ៣២ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ រស់នៅភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយគាត់មានអាការៈវិលមុខ ហត់ញ័រទ្រូង ស្រកគីឡូ និងពិបាកក្នុងការគេង រយៈពេល ៨ឆ្នាំមកហើយ។
ប្អូនស្រីបានមកជួបក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងអំឡុងពេលចុះបេសកកម្ម ពិនិត្យ និងព្យាបាលជំងឺ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើល អណ្តូងពោធិ៍ ភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ក្រោយពេលពិនិត្យ បានរកឃើញថា ប្អូនស្រី មានជំងឺ Grave’s disease ហើយត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់មកទទួលការព្យាបាលនៅមន្ទីរសម្រាកព្យាបាល ក្តីសង្ឃឹមនៃយេរេមា (JH)។បច្ចុប្បន្ន ប្អូនស្រីបានធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអនេក។រាល់ការចំណាយលើការវះកាត់ព្យាបាល ស្នាក់នៅ ម្ហូបអាហារ ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕អរគុណក្រុមគ្រូពេទ្យ TYDAប្អូនស្រីដែលមានជំងឺ Grave's diseases បានវិលត្រឡប់មកផ្ទះវិញព្រមទាំងគោរព អរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី"
ដោយMnsp-news
-
Tags:
ពត៌មានជាតិ







