ខេត្ដសៀមរាប៖ មហាជនសម្ដែងនូវការអបអរ រីករាយ និងកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ ឈ្មោះចម សាវ៉ុន អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នករកស៊ីខាងអចលនទ្រព្យ រើសបានកាបូបលុយពណ៌ខ្មៅចំនួន០១ ហើយបានប្រគល់ជូនអង្គភាពនគបាលទេសចរណ៍ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ។
អង្គភាពនគបាលទេសចរណ៍ប្រចាំខេត្តសៀមរាបប្រាប់ថា នៅក្នុងកាបូបលុយពណ៌ខ្មៅមួយនោះមាន ប្រាក់ ៨០,៣៦០០រៀល, ប្រាក់១០ ដុល្លារអាមេរិក, VISA CARD ចំនួន០២សន្លឹក, អត្តសញ្ញាណបណ្ណចំនួន០១សន្លឹក, បណ្ណផ្សេងៗចំនួន០៤ សន្លឹក, ក្រវិលចំនួន០១ ធ្វើពីលោហៈធាតុពណ៌ស និងប្រាក់កាក់ចំនួន០៨ កាក់ ។អង្គភាពនគបាលទេសចរណ៍ប្រចាំខេត្តសៀមរាបបានប្រកាស បើបងប្អូនណាបានស្គាល់ម្ចាស់កាបូបខាងលើសូមទាក់ទងមកកាន់អង្គភាពនគរបាលទេសចរណ៍ខេត្តប្រចាំខេត្តសៀមរាបតាមរយៈលេខទូរសព្ទ 012 40 24 24។មហាជនបានលើកឡើងដោយមោទនភាពថា ភាពស្មោះត្រង់របស់ ប្រជាពលរដ្ឋ និង នគរបាលជាតិកម្ពុជា បង្ហាញឱ្យឃើញនូវវប្បធម៌ក៍ផូរផង់ នៃជាតិសាសន៍មួយនេះ៕KD





