ខេត្តពោធិ៍សាត់: នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រុម អ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះផ្ដិតយករូបភាព របាំងលបណររ៉ាវសាច់ក្រហមខៀវ ក្រឡាញឹកដែលមានប្រវែងវែងៗរាប់រយខ្សែ កំពុងតែបណ្ដែតខ្លួនលើផ្ទៃទឹកបឹងទន្លេសាបយ៉ាងព្រោងព្រាត នារដូវបិទនេសាទនេះ ដែរស្ថិត នៅក្នុងភូមិសាស្ត្រ ឃុំអន្សារចំបក់ ក្នុងស្រុកក្រគរ ទឹកដីខេត្ត ពោធិ៍សាត់ តើហេតុអ្វីបានជាជំនាញពាក់ព័ន្ធ ក្នុងដែនគ្រប់ គ្រងរបស់ខ្លួនឆាកបីដូចជាស្ងាត់ស្ងៀមមិនមានចំណាត់ការបែបនេះ ឬក៏ត្រូវរ៉ូវគ្នាជាប្រព័ន្ធអស់ហើយ ។
ក្រុមការងារនៃអង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងមួយចំនួនរួមមាន ១.ចាប់ពីចំណុច ជ្រោយតាអិន.និងកំពុងស្ទឹង ស្ថិតក្នុងចំណុចនេះដែរតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាម្ចាស់របាំង ដែលមានឈ្មោះ វៀត. ដាំ. ម៉ាម់. ក្ដី. បងរ៉េត. តាអាត ។២.ចាប់ពីចំណុច ជ្រោយផ្កាយ ដែលមានឈ្មោះម្ចាស់របាំង តាសឹង. ជា. ។៣.ចាប់ពីចំណុច អ្នកតាជ័យសង្គ្រាម. ផ្លូវជ័យ ដែលមានមានឈ្មោះ ឆៃលី ។នេះបើយោងតាមពីប្រជានេសាទនៅតំបន់នោះប្រាប់ឲ្យ ដឹងថា បើគ្មានការឃុបឃិតពីមន្ត្រីជំនាញនោះទេ បទល្មើស ទាំងនោះ ពុំអាចដាក់បានយ៉ាងរលូនដែរ ជាពិសេសលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង គ្រាន់តែកាត់យកលបតែប៉ុណ្ណោះ ពុំមានការទប់ស្កាត់ឬបង្ក្រាប ៊នោះទេ ពលរដ្ឋជាអ្នកនេសាទលក្ខណៈគ្រួសារបានដាក់ការសង្ស័យថា ឬមួយនេះគ្រាន់តែជាយុទ្ធសាស្ត្រ វាយទឹកបង្អើលត្រីឲ្យចូលស៊ូង។បងប្អូនប្រជាពលរដ្ឋជាអ្នកនេសាទលក្ខណៈគ្រួសារដាក់មកចងសន្ទូចនៅតំបន់នោះបានសង្កេតឃើញថាមានមន្ត្រីរដ្ឋបាលជលផល បានចុះមកបង្ក្រាបជាញឹកញាប់ដែរ ប៉ុន្តែបទល្មើសទាំងនេះ ពុំបានអន់ថយនោះទេ ចំណែកលោក ភិន វណ្ណា ផ្នែករដ្ឋបាលជនផលកំពង់លួងពុំអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធបទល្មើសនារដូវបិទនេសាទដែលមានជាក់ស្ដែងនេះ ហើយដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់លោក ដោយសារទូរស័ព្ទខលមិនចូល។អ្នកនេសាទលក្ខណៈគ្រួសារ ដាក់មងរាយសន្ទូចនៅចំណុចខាងលើ បានស្នើសុំដល់លោក ហៃ ធូរ៉ា ដែលជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មេត្តាជួយពិនិត្យមើលចំណុចខាងលើនេះផងទាន! ៕យើងខ្ញុំនឹងរង់ចាំបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ នៅអត្ថបទចេញផ្សាយខាងលើ តាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ម៉ោងធ្វើការ។








