ភ្នំពេញ÷នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សន្តិបណ្ឌិត នេតសាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់ រវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដាំផ្ញើដល់បងប្អូនសិល្បៈករ និងសិល្បការិនី ទាំងអស់ចូលរួមផ្សព្វផ្សាយ អប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ជាពិសេស រាល់កម្មវិធីរបស់ទូរទស្សន៍ហង្សមាស ចូលរួមផ្សព្វផ្សាយដូចគ្នានោះផងដែរ៕


