នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ ត្រូវថ្នាក់លើហៅសួរនាំ និងអនុវត្តវិន័យ ពាក់ព័ន្ធករណីផ្ទុះអាវុធ២គ្រាប់"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ ត្រូវថ្នាក់លើហៅសួរនាំ និងអនុវត្តវិន័យ ពាក់ព័ន្ធករណីផ្ទុះអាវុធ២គ្រាប់"

ក្រចេះ៖ លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានថ្នាក់លើហៅទៅសួរនាំ និងអនុវត្តវិន័យកងកម្លាំង ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន២គ្រាប់ ដែលរូបលោកបានបង្កកាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប៉ទង្កិចដោយពាក្យសម្ដីជាមួយគណៈកម្មការទូកងវត្តឫស្សីកែវ។

ទាក់ទិនករណីនេះ លោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា លោកនាយប៉ុស្ដិ៍ឃុំឫស្សីកែវ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញ ដើម្បីធ្វើការសួរនាំ។
ដើមចមដែលនាំឲ្យមានករណីផ្ទុះអាវុធដែលបង្កដោយលោកនាយប៉ុស្ដិ៍នេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា ដើមចេញពីទំនាក់ពាក្យសម្ដីដោយសារការបែងចែកលុយមិនស្មើគ្នា ជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការ ទូកងវត្តឫស្សីកែវ។ ​
ហេតុការណ៍ផ្ទុះអាវុធនេះ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយលោកមេប៉ុស្ដិ៍បាញ់ឡើងលើចំនួន២គ្រាប់ ខណៈភាគីគណៈកម្មការទូក ក៏មិនបានដាក់ពាក្យបណ្ដឹងនោះដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ដែរថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ បច្ចុប្បន្នកំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕

Previous Post Next Post