ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ រអ៊ូរទាំ និងមានការភ័យខ្លាចដែលគម្របលូ រងការខូចខាត ចំណែកអាជ្ញាធរក្នុងមូលដ្ឋានមើលមិនឃើញ"
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ រអ៊ូរទាំ និងមានការភ័យខ្លាចដែលគម្របលូ រងការខូចខាត ចំណែកអាជ្ញាធរក្នុងមូលដ្ឋានមើលមិនឃើញ"

ភ្នំពេញ ÷ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្មើសុំមន្ត្រីពាក់ព័ន្ធ មេត្តាជួយពិនិត្យចំពោះ កម្របលូ ដែលត្រូវបានរងការបាក់ស្រុតនិងខូចខាតជាច្រើនកន្លែង ខណៈប្រជាពលរដ្ឋធ្វើដំណើរទាំងថ្ងៃទាំងយប់ បើមិនប្រុងប្រយ័ត្នទេ អាចនិងគ្រោះថ្នាក់ទៅដល់អាយុជីវិត ពីព្រោះទីតាំងនេះនៅក្បែរសាលាខណ្ឌ៧មករា តែម្តង ។

ប្រជាពលរដ្ឋបានស្នើឲ្យសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា  ជាពិសេសលោក សាំពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជួយចាត់មន្ត្រីចុះពិនិត្យនិងជួសជុលឡើងវិញដោយក្តីអនុគ្រោះ ។
ជាក់ស្ដែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារនៃសារព័ត៌មានយើង បានចុះទៅដល់ និងផ្ដិតយករូបភាពមួយចំនួន ដើម្បីរាយការណ៍ទៅដល់អាជ្ញាធរពាក់ព័ន្ធ ថាគម្របលូតាមបណ្ដោយផ្លូវខាងលើ ពិតជារងការខូចខាតពិតប្រាកដមែន។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !

Previous Post Next Post